ព្រះត្រៃបិដក ភាគ ៧៩

រូប​នោះ​ជាស​ប្ប​ដិ​ឃៈ​ក៏​មាន ជា​អប្បដិឃៈ​ក៏​មាន រូប​ណា​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ រូប​នោះ​ជា សប្ប​ដិ​ឃៈ​ក៏​មាន ជា​អប្បដិឃៈ​ក៏​មាន រូប​ណា​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ រូប​នោះ​ជាម​ហា​ភូត ក៏​មាន មិនមែន​ជាម​ហា​ភូត​ក៏​មាន រូប​ណា​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ រូប​នោះ​ជាម​ហា​ភូត ក៏​មាន មិនមែន​ជាម​ហា​ភូត​ក៏​មាន រូប​ណា​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ រូប​នោះ​ជា​ទូ​រេ​រូប​ក៏​មាន ជា​សន្តិ​កេរូ​បក៏​មាន រូប​ណា​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ រូប​នោះ​ជា​ទូ​រេ​រូប​ក៏​មាន ជា​សន្តិ​កេរូ​បក៏​មាន។ រូប​ណា​ជាស​ប្ប​ដិ​ឃៈ រូប​នោះ​ជា​ឥន្ទ្រិយ​ក៏​មាន មិនមែន​ជា​ឥន្ទ្រិយ​ក៏​មាន រូប​ណា​ជា​អប្បដិឃៈ រូប​នោះ​ជា​ឥន្ទ្រិយ​ក៏​មាន មិនមែន​ជា​ឥន្ទ្រិយ​ក៏​មាន រូប​ណា​ជាស​ប្ប​ដិ​ឃៈ រូប​នោះ ជាម​ហា​ភូត​ក៏​មាន មិនមែន​ជាម​ហា​ភូត​ក៏​មាន រូប​ណា​ជា​អប្បដិឃៈ រូប​នោះ ជាម​ហា​ភូត​ក៏​មាន មិនមែន​ជាម​ហា​ភូត​ក៏​មាន។ រូប​ណា​ជា​ឥន្ទ្រិយ រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​មិនមែន​ជា​ឥន្ទ្រិយ រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​ជា​ឥន្ទ្រិយ រូប​នោះ​ជា​ទូ​រេ​រូប​ក៏​មាន ជា​សន្តិ​កេរូ​បក៏​មាន រូប​ណា​មិនមែន​ជា​ឥន្ទ្រិយ រូប​នោះ​ជា​ទូ​រេ​រូប​ក៏​មាន ជា​សន្តិ​កេរូ​បក៏​មាន។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637646479883479473
ទៅកាន់ទំព័រ៖