ព្រះត្រៃបិដក ភាគ ៧៩

 [២២០] បណ្តា​សញ្ញោជនៈ​ទាំងនោះ កាមរាគ​សញ្ញោជនៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា​ក្នុង​កាម តម្រេក​ក្នុង​កាម ការ​រីករាយ​ក្នុង​កាម ការ​អន្ទះសា​ក្នុង​កាម សេចក្តី​ស្រឡាញ់​ក្នុង​កាម ការ​រោលរាល​ក្នុង​កាម ការ​ជ្រប់​ក្នុង​កាម ការ​ងប់​ចិត្ត​ក្នុង​កាម ចំពោះ​កាម​ទាំងឡាយ ណា នេះ​ហៅថា កាមរាគ​សញ្ញោជនៈ។
 [២២១] បណ្តា​សញ្ញោជនៈ​ទាំងនោះ បដិឃ​សញ្ញោជនៈ តើ​ដូចម្តេច។ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​អញ គំនុំ​កើតឡើង​ថា ជន​ឯណោះ កំពុង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​អញ គំនុំ​កើតឡើង​ថា ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​អញ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍ ដល់​បុគ្គល​ជាទីស្រឡាញ់ ជាទី​ពេញចិត្ត​នៃ​អញ។បេ។ កំពុង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍។បេ។ នឹង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​កម្ម​ជា​ប្រយោជន៍ ដល់​បុគ្គល​មិនជា​ទីស្រឡាញ់ មិនជា​ទី​ពេញចិត្ត​នៃ​អញ។បេ។ កំពុង​ប្រព្រឹត្ត​នូវ​កម្ម​ជា​ប្រយោជន៍។បេ។ នឹង​ប្រព្រឹត្ត​នូវ​កម្ម​ជា​ប្រយោជន៍ មួយទៀត គំនុំ​កើតឡើង​ក្នុង​ហេតុ​មិន​គួរ ការ​គុំកួន​នៃ​ចិត្ត ការ​គុំកួន​តប សេចក្តី​ថ្នាំងថ្នាក់ ការ​ខឹង​តប ការ​ខឹង​ញាប់ញ័រ ការ​ក្រោធ​ខ្លាំង ការ​ក្រោធ​ញាប់ញ័រ ការ​ប្រទូស្ត ការ​ប្រទូស្ត​តប ការ​ប្រទូស្ត​គ្រប់យ៉ាង
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637646527318010841
ទៅកាន់ទំព័រ៖