ព្រះត្រៃបិដក ភាគ ៧៩

ការ​ខូចចិត្ត ប្រទូស្ត​នៃ​ចិត្ត ការ​ក្រោធ ការ​ខឹង ភាព​នៃ​ចិត្តខឹង សេចក្តី​ប្រទូស្ត អាការ​ប្រទូស្ត ភាព​នៃ​ចិត្តប្រទូស្ត សេចក្តី​វិនាស អាការ​វិនាស ភាព​នៃ​ចិត្ត​វិនាស ការ​ខឹង ការ​ខឹង​តប ភាព​នៃ​ចិត្ត​កាច សេចក្តី​ខឹង ការ​តូចចិត្ត​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា បដិឃ​សញ្ញោជនៈ។
 [២២២] បណ្តា​សញ្ញោជនៈ​ទាំងនោះ មាន​សញ្ញោជនៈ តើ​ដូចម្តេច។ សេចក្តី​ប្រកាន់​ថា អញ​ប្រសើរ (ជាងគេ) ប្រកាន់​ថា អញ​ស្មើ (នឹងគេ) ប្រកាន់​ថា អញ​ថោកទាប (ជាងគេ) និង​សេចក្តី​ប្រកាន់ អាការ​ប្រកាន់ ភាព​នៃ​ចិត្ត​ប្រកាន់ ចិត្ត​ប៉ោង​ឡើង ការ​ប៉ោង​ឡើង អាការ​ដូចជា​ទង់ កា​រតំ​កើង ភាព​នៃ​ចិត្ត​ប្រាថ្នា​ដូច​ដងទង់ ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា មាន​សញ្ញោជនៈ។
 [២២៣] បណ្តា​សញ្ញោជនៈ​ទាំងនោះ ទិដ្ឋិ​សញ្ញោជនៈ តើ​ដូចម្តេច។ ការយល់ឃើញ​ថា​លោក​ទៀង​ខ្លះ ថា​លោក​មិន​ទៀង​ខ្លះ ថា​លោកមា​នទី​បំផុត​ខ្លះ ថា​លោក​មិន​មាន​ទីបំផុត​ខ្លះ ថា​ជីវិត​នោះ​គឺ​សរីរៈ​នោះ​ខ្លះ ថា​ជីវិត​ដទៃ​សរីរៈ​ដទៃ​ខ្លះ ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ខ្លះ ថា​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​ខ្លះ ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន​ខ្លះ ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន​ខ្លះ
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637646527627854487
ទៅកាន់ទំព័រ៖