ព្រះត្រៃបិដក ភាគ ៧៩
ការស្ទាក់ដំណើរគឺអវិជ្ជា គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជ្ជាសញ្ញោជនៈ។
នេះពួកធម៌ជាសញ្ញោជនៈ។
[២៣០] ពួកធម៌មិនមែនសញ្ញោជនៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ មិនមែនសញ្ញោជនៈ។
[២៣១] ពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ប្រកបដោយ អាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់សញ្ញោជនៈ។ ពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ។
[២៣២] ពួកធម៌ប្រកបដោយសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ដែលប្រកប ដោយធម៌ទាំងនោះ វេទនាខន្ធ។បេ។
ID: 637646528819885775
ទៅកាន់ទំព័រ៖