ព្រះត្រៃបិដក ភាគ ៧៩

វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រកបដោយ​សញ្ញោជនៈ។ ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ប្រាសចាក​សញ្ញោជនៈ។
 [២៣៣] ពួក​ធម៌​ជា​សញ្ញោជនៈ​ផង ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង តើ​ដូចម្តេច។ សញ្ញោជនៈ​ទាំងនោះ​ឯង ជា​សញ្ញោជនៈ​ផង ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង។ ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ដោយ​ធម៌​ទាំងនោះ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេស​ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ។
 [២៣៤] ពួក​ធម៌​ជា​សញ្ញោជនៈ​ផង ប្រកបដោយ​សញ្ញោជនៈ​ផង តើ​ដូចម្តេច។ កាមរាគ​សញ្ញោជនៈ ជា​សញ្ញោជនៈ​ផង ប្រកបដោយ​សញ្ញោជនៈ​ផង ដោយ​អវិជ្ជា​សញ្ញោជនៈ អវិជ្ជា​សញ្ញោជនៈ
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637646529073323225
ទៅកាន់ទំព័រ៖