ព្រះត្រៃបិដក ភាគ ៧៩
ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយអវិជ្ជាសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង ដោយមច្ឆរិយសញ្ញោជនៈ នេះពួកធម៌ជាសញ្ញោជនៈផង ប្រកបដោយសញ្ញោជនៈផង។ ពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈ។
[២៣៥] ពួកធម៌ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ
ID: 637646529531297265
ទៅកាន់ទំព័រ៖