ព្រះត្រៃបិដក ភាគ ៧៩

រូប​ណា​ជាម​ហា​ភូត រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​មិនមែន​ជាម​ហា​ភូត រូប​នោះ​ជា ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​ជាម​ហា​ភូត រូប​នោះ​ជា​ទូ​រេ​រូប​ក៏​មាន ជា​សន្តិ​កេរូ​បក៏​មាន រូប​ណា​មិនមែន​ជាម​ហា​ភូត រូប​នោះ​ជា​ទូ​រេ​រូប​ក៏​មាន ជា​សន្តិ​កេរូ​បក៏​មាន។ (បាន​ដល់) រូប​ដែល​បុគ្គល​ឃើញ ឮ លិទ្ធ ភ្លក្ស ដឹង​ច្បាស់ ការសង្គ្រោះ​រូប​ដោយ​ចំណែក ៤ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ៤។


 [៧] ការសង្គ្រោះ​រូប​ដោយ​ចំណែក ៥ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ និង​ឧបា​ទា​រូប ការសង្គ្រោះ​រូប​ដោយ​ចំណែក ៥ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ៥។


 [៨] ការសង្គ្រោះ​រូប ដោយ​ចំណែក ៦ គឺ រូប​ដែល​គប្បី​ដឹង​ដោយ​ភ្នែក រូប​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក រូប​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ រូប​ដែល​គប្បី​ដឹង​ដោយ​អណ្តាត រូប​ដែល​គប្បី​ដឹង​ដោយ​កាយ រូប​ដែល​គប្បី​ដឹង​ដោយចិត្ត ការសង្គ្រោះ​រូប​ដោយ​ចំណែក ៦ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ៦។

ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637646480209885662
ទៅកាន់ទំព័រ៖