ព្រះត្រៃបិដក ភាគ ៧៩

ការ​មូល​មិត្ត សេចក្តី​ស្រឡាញ់ ការ​អា​លោះ​អាល័យ​ផៅពង្ស​តទៅ សេចក្តី​ប៉ុនប៉ង អាការ​ប៉ុនប៉ង ភាព​នៃ​ចិត្ត​ប៉ុនប៉ង ការប៉ុនប៉ង​រូប ប៉ុនប៉ង​សំឡេង ប៉ុនប៉ង​ក្លិន ប៉ុនប៉ង​រស ប៉ុនប៉ង​ផ្សព្វ ប៉ុង​ប៉ង​លាភ ប៉ុនប៉ង​ទ្រព្យ ប៉ុង​ប៉ង​បុត្រ ប៉ុនប៉ង​ជីវិត ធម្មជាត​ឆ្លេឆ្លា ឆ្លេឆ្លា​ជ្រុល​ពេក ឆ្លេឆ្លា​ខ្លាំង សេចក្តី​ឆ្លេឆ្លា អាការ​ឆ្លេឆ្លា ភាព​នៃ​ចិត្ត​ឆ្លេឆ្លា ការ​រុល​ត្បុល ការប្រព្រឹត្តិ​រុល​ត្បុល ភាព​នៃ​ចិត្ត​រុល​ត្បុល ការ​ញាប់ញ័រ ការ​ចង់​ឲ្យ​សម្រេចប្រយោជន៍ ការ​ត្រេកអរ​ខុសគន្លងធម៌ ការ​លោភ​ហួស កំណត់ ការ​ត្រេកត្រអាល ការ​ចង់បាន​មិនឈប់ សេចក្តី​ប្រាថ្នា សេចក្តី​ស្រឡាញ់ សេចក្តី​ប្រាថ្នា​ព្រម ការ​ប្រាថ្នា​ក្នុង​កាម ប្រាថ្នា​ក្នុង​ភព ប្រាថ្នា​ប្រាសចាក​ភព ប្រាថ្នា​ក្នុង​រូបភព ប្រាថ្នា​ក្នុង​អរូបភព ប្រាថ្នា​ក្នុង​និរោធ ប្រាថ្នា​រូប ប្រាថ្នា​សំឡេង ប្រាថ្នា​ក្លិន ប្រាថ្នា​រស ប្រាថ្នា​ផ្សព្វ ប្រាថ្នា​ធម៌ កិលេស​ដូច​ជំនន់ គ្រឿង​ប្រកប គ្រឿង​ចងក្រង គ្រឿង​ប្រកាន់​មាំ គ្រឿង​រារាំង​ទួទៅ គ្រឿង​រារាំង​មិន​សល់ គ្រឿង​បិទបាំង គ្រឿង​ចង គ្រឿង​ចូល​ទៅ​ជិត​សៅហ្មង គ្រឿង​ដេក​ត្រាំ គ្រឿង​ស្កាត់ដំណើរ តណ្ហា​ដូចជា​វល្លិ ការ​ប្រា​ថ្នា​ផ្សេងៗ ឫសគល់​នៃ​ទុក្ខ ហេតុ​នៃ​ទុក្ខ ហេតុ​ជា​ដែន​កើត​នៃ​ទុក្ខ អន្ទាក់​នៃ​មារ នុយ​នៃ​មារ អារម្មណ៍​នៃ​មារ ស្ទឹង​គឺ​តណ្ហា បណ្តាញ​គឺ​តណ្ហា ខ្នោះ​គឺ​តណ្ហា សមុទ្ទ​គឺ​តណ្ហា ការ​សំឡឹង​រំពៃ សេចក្តី​ជាប់​ចំពាក់ ជាអកុសល​មូល នេះ​ហៅថា អភិជ្ឈា​កាយគន្ថៈ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637646530684729519
ទៅកាន់ទំព័រ៖