ព្រះត្រៃបិដក ភាគ ៧៩

 [២៣៩] បណ្តា​គន្ថៈ​ទាំងនោះ សីលព្វត​បរាមាស​កាយគន្ថៈ តើ​ដូចម្តេច។ ពួក​សមណព្រាហ្មណ៍​ខាងក្រៅ​សាសនា​នេះ ប្រកាន់​ថា សេចក្តី​បរិសុទ្ធិ​ដោយ​សីល បរិសុទ្ធិ​ដោយ​វ័ត បរិសុទ្ធិ​ដោយ​សីល និង​វ័ត ទាំង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃ​ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ទាក់ទិន​គឺ​ទិដ្ឋិ ការ​កួច​កាន់ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ធម្មជាត​ដែល​ខុស លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា សីលព្វត​បរាមាស​កាយគន្ថៈ។
 [២៤០] បណ្តា​គន្ថៈ​ទាំងនោះ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ តើ​ដូចម្តេច។ ការ​ប្រកាន់​ថា លោក​ទៀង ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​លោក​មិន​ទៀង ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​លោកមា​នទី​បំផុត ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​លោក​មិន​មាន​ទីបំផុត ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​ជីវិត​នោះ គឺ​សរីរៈ​នោះ ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​ជីវិត​ដទៃ សរីរៈ​ដទៃ ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន ការយល់​នេះ​ពិត
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637646531107854422
ទៅកាន់ទំព័រ៖