ព្រះត្រៃបិដក ភាគ ៧៩

នេះ​ពួក​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង។ ពួក​ធម៌​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង តើ​ដូចម្តេច។ មគ្គ​ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង។
 [២៤៣] ពួក​ធម៌​ប្រកបដោយ​គន្ថៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រកបដោយ​គន្ថៈ។ ពួក​ធម៌​ប្រាសចាក​គន្ថៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ប្រាសចាក​គន្ថៈ។
 [២៤៤] ពួក​ធម៌​ជា​គន្ថៈ​ផង ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ផង តើ​ដូចម្តេច។ គន្ថៈ​ទាំងនោះ​ឯង ជា​គន្ថៈ​ផង ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ផង។ ពួក​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ដែល​គន្ថៈ​គប្បី​ដោត​ក្រង ដោយ​ធម៌​ទាំងនោះ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637646531675832773
ទៅកាន់ទំព័រ៖