ព្រះត្រៃបិដក ភាគ ៧៩

 [២៤៥] ពួក​ធម៌​ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង តើ​ដូចម្តេច។ សីលព្វត​បរាមាស​កាយគន្ថៈ ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង ដោយ​អភិជ្ឈា​កាយគន្ថៈ អភិជ្ឈា​កាយគន្ថៈ ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង ដោយ​សីលព្វត​បរាមាស​កាយគន្ថៈ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង ដោយ​អភិជ្ឈា​កាយគន្ថៈ អភិជ្ឈា​កាយគន្ថៈ ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង ដោយ​ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ នេះ​ពួក​ធម៌​ជា​គន្ថៈ​ផង ប្រកបដោយ​គន្ថៈ​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​គន្ថៈ តែ​មិនមែន​គន្ថៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ វៀរតែ​ធម៌​ទាំងនោះ​ចេញ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌ គ្រាន់តែ​ប្រកបដោយ​គន្ថៈ តែ​មិនមែន​គន្ថៈ។
 [២៤៦] ពួក​ធម៌​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637646531923019522
ទៅកាន់ទំព័រ៖