ព្រះត្រៃបិដក ភាគ ៧៩
វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង។ ពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រង តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រង។
[២៤៧] ពួកធម៌ជាឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់ក្នុងវដ្តៈ) តើដូចម្តេច។បេ។ ពួកធម៌ជាយោគៈ (ធម៌ប្រកបសត្វទុកក្នុងវដ្តៈ) តើដូចម្តេច។បេ។
[២៤៨] ពួកធម៌ជានីវរណៈ (ធម៌ជារនាំង) តើដូចម្តេច។ នីវរណៈ ៦ គឺកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ។
[២៤៩] បណ្តានីវរណៈទាំងនោះ កាមច្ឆន្ទនីវរណៈ តើដូចម្តេច។ សេចក្តីប្រាថ្នាចំពោះកាម សេចក្តីត្រេកអរចំពោះកាម សេចក្តីរីករាយចំពោះកាម សេចក្តីអន្ទះសាចំពោះកាម សេចក្តីស្រឡាញ់ចំពោះកាម សេចក្តីរោលរាលចំពោះកាម សេចក្តីជ្រុលជ្រប់ចំពោះកាម សេចក្តីងប់ចិត្តចំពោះកាម ក្នុងកាមទាំងឡាយណា នេះហៅថា កាមច្ឆន្ទនីវរណៈ។
[២៥០] បណ្តានីវរណៈទាំងនោះ ព្យាបាទនីវរណៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ
ID: 637646532237863544
ទៅកាន់ទំព័រ៖