ព្រះត្រៃបិដក ភាគ ៧៩
គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។បេ។ ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។បេ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏ គំនុំកើតឡើងក្នុងហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចនៃចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត អាការប្រទូស្ត ភាពនៃចិត្តប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃចិត្តព្យាបាទ ការខឹង ការខឹងតប ភាពនៃចិត្តកាច ការខឹង ការតូចចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា ព្យាបាទនីវរណៈ។
[២៥១] បណ្តានីវរណៈទាំងនោះ ថីនមិទ្ធនីវរណៈ តើដូចម្តេច។ ថីនៈ (សេចក្តីធុញទ្រាន់) ក៏មាន មិទ្ធៈ (សេចក្តីងោកងក់) ក៏មាន។ បណ្តាធម៌ទាំងនោះ ថីនៈ តើដូចម្តេច។
ID: 637646532461456994
ទៅកាន់ទំព័រ៖