ព្រះត្រៃបិដក ភាគ ៧៩
[២៥៣] បណ្តានីវរណៈទាំងនោះ វិចិកិច្ឆានីវរណៈ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យចំពោះព្រះសាស្តា ងឿងឆ្ងល់សង្ស័យចំពោះព្រះធម៌ ងឿងឆ្ងល់សង្ស័យចំពោះព្រះសង្ឃ ងឿងឆ្ងល់សង្ស័យចំពោះសិក្ខា ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងដើម ងឿងឆ្ងល់សង្ស័យចំពោះខន្ធជាចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះខន្ធទាំងចំណែកខាងដើម ទាំងចំណែកខាងចុង ងឿងឆ្ងល់សង្ស័យចំពោះពួកធម៌ ដែលកើតឡើងព្រោះអាស្រ័យបច្ច័យនោះៗ និងសេចក្តីសង្ស័យ អាការសង្ស័យ ភាពនៃចិត្តសង្ស័យ ការយល់ឆ្វេង ការសង្ស័យ ការបែកចិត្តជាចំពាមពីរ ការចែកជាផ្លូវពីរ ការងឿងឆ្ងល់ ការប្រកាន់យកចំណែកដ៏ច្រើន ការសាញប្រដាញ ការសាន់វាន់ចិត្ត ការប្រកាន់មិនដាច់ស្រេច ភាពនៃចិត្តរឹងរូស ការរសេមរសាមនៃចិត្តណា ដែលមានសភាពបែបនេះ នេះហៅថា វិចិកិច្ឆានីវរណៈ។
[២៥៤] បណ្តានីវរណៈទាំងនោះ អវិជ្ជានីវរណៈ តើដូចម្តេច។ ការមិនដឹងក្នុងទុក្ខ មិនដឹងក្នុងហេតុឲ្យកើតទុក្ខ មិនដឹងក្នុងការរលត់ទុក្ខ មិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ មិនដឹងក្នុងខន្ធជាចំណែកខាងដើម មិនដឹងក្នុងខន្ធជាចំណែកខាងចុង មិនដឹងក្នុងខន្ធជាចំណែកខាងដើម ទាំងចំណែកខាងចុង មិនដឹងក្នុងពួកធម៌ដែលកើតព្រោះអាស្រ័យបច្ច័យនោះៗ
ID: 637646532944425724
ទៅកាន់ទំព័រ៖