ព្រះត្រៃបិដក ភាគ ៧៩

 [៩] ការសង្គ្រោះ​រូប​ដោយ​ចំណែក ៧ គឺ រូប​ដែល​គប្បី​ដឹង​ដោយ​ភ្នែក រូប​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក រូប​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ រូប​ដែល​គប្បី​ដឹង​ដោយ​អណ្តាត រូប​ដែល​គប្បី​ដឹង​ដោយ​កាយ រូប​ដែល​គប្បី​ដឹង​ដោយ​មនោ​ធាតុ រូប​ដែល​គប្បី​ដឹង​ដោយ​មនោវិញ្ញាណ​ធាតុ ការសង្គ្រោះ​រូប​ដោយ​ចំណែក ៧ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ៧។


 [១០] ការសង្គ្រោះ​រូប​ដោយ​ចំណែក ៨ គឺ រូប​ដែល​គប្បី​ដឹង​ដោយ​ភ្នែក រូប​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក រូប​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ រូប​ដែល​គប្បី​ដឹង​ដោយ​អណ្តាត រូប​ដែល​គប្បី​ដឹង​ដោយ​កាយ រូប​មាន​សម្ផ័​ស្ស​ជា​សុខ មាន​សម្ផ័​ស្ស​ជា​ទុក្ខ រូប​ដែល​គប្បី​ដឹង​ដោយ​មនោ​ធាតុ រូប​ដែល​គប្បី​ដឹង​ដោយ​មនោវិញ្ញាណ​ធាតុ ការសង្គ្រោះ​រូប​ដោយ​ចំណែក ៨ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ៨។


 [១១] ការសង្គ្រោះ​រូប​ដោយ​ចំណែក ៩ គឺ ចក្ខុន្ទ្រិយ សោ​តិ​ន្ទ្រិយ ឃា​និ​ន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ និង​រូប​ដែល​មិនមែន​ជា​ឥន្ទ្រិយ ការសង្គ្រោះ​រូប​ដោយ​ចំណែក ៩ យ៉ាងនេះ។

ចប់ រូប​មាន​ប្រមាណ ៩។

ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 637646480557542887
ទៅកាន់ទំព័រ៖