ព្រះត្រៃបិដក ភាគ ៧៩
និងការមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនភ្ញាក់រលឹក ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនបានដោតក្រងទុក ការមិនចុះចិត្តស៊ប់ មិនរំពឹងមើល ការមិនពិចារណា អំពើមិនជាក់ច្បាស់ ការយល់ខុស ភាពនៃសេចក្តីល្ងង់ ការមិនដឹងខ្លួន ការវង្វេង វង្វេងជ្រប់ ការភ្លេចភ្លាំង អវិជ្ជា អន្លង់គឺអវិជ្ជា ការប្រកបគឺអវិជ្ជា អនុស័យគឺអវិជា្ជ ការស្កាត់ដំណើរគឺអវិជា្ជ គន្លឹះគឺអវិជា្ជ ការវង្វេង ជាអកុសលមូលណា ដែលមានសភាពបែបនេះ នេះហៅថា អវិជា្ជនីវរណៈ។
នេះពួកធម៌ជានីវរណៈ។
[២៥៥] ពួកធម៌មិនមែននីវរណៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់និងអសង្ខតធាតុ នេះពួកធម៌មិនមែននីវរណៈ។
[២៥៦] ពួកធម៌ជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់នីវរណៈ។ ពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនជាប្រយោជន៍ដល់នីវរណៈ។
ID: 637646533233488311
ទៅកាន់ទំព័រ៖