ព្រះត្រៃបិដក ភាគ ៧៩
ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយថីនមិទ្ធនីវរណៈ កុក្កុច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយវិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយឧទ្ធច្ចនីវរណៈ ឧទ្ធច្ចនីវរណៈជានីវរណៈផង ប្រកបដោយនីវរណៈផង ដោយអវិជ្ជានីវរណៈ នេះពួកធម៌ជានីវរណៈផង ប្រកបដោយនីវរណៈផង។ ពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយនីវរណៈ តែមិនមែនជានីវរណៈ។
ID: 637646533952081966
ទៅកាន់ទំព័រ៖