ព្រះត្រៃបិដក ភាគ ៧៩
វិញ្ញាណក្ខន្ធ នេះពួកធម៌ដែលប្រកបដោយបរាមាសៈ។ ពួកធម៌ដែលប្រាសចាកបរាមាសៈ តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ដែលប្រាសចាកបរាមាសៈ។
[២៦៤] ពួកធម៌ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង តើដូចម្តេច។ បរាមាសៈនោះឯង ជាបរាមាសៈផង ដែលបរាមាសៈស្ទាបអង្អែលផង។ ពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ តើដូចម្តេច។ ពួកធម៌ណាដែលបរាមាសៈស្ទាបអង្អែល ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈ។
[២៦៥] ពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល។
ID: 637646534779269442
ទៅកាន់ទំព័រ៖