ព្រះត្រៃបិដក ភាគ ៧៩
[២៦៩] ពួកធម៌ប្រកបដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌ប្រកបដោយចិត្ត។ ពួកធម៌ប្រាសចាកចិត្ត តើដូចម្តេច។ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកចិត្ត។ ចិត្ត គេមិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងទេ។
[២៧០] ពួកធម៌ច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ នេះពួកធម៌ច្រឡូកច្រឡំដោយចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត តើដូចម្តេច។ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនច្រឡូកច្រឡំដោយចិត្ត។ ចិត្ត គេមិនគប្បីពោលថា ច្រឡូកច្រឡំដោយចិត្តផង ថាមិនច្រឡូកច្រឡំដោយចិត្តផងទេ។
[២៧១] ពួកធម៌តាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ (ការកម្រើកកាយ) វចីវិញ្ញត្តិ (ការកម្រើកវាចា) ឬក៏ រូបដទៃណា គឺរូបកើតអំពីចិត្ត មានចិត្តជាហេតុ មានចិត្តជាសមុដ្ឋាន រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សលហុតា (ភាពនៃរូបស្រាល) រូបស្សមុទុតា (ភាពនៃរូបទន់)
ID: 637646535348488270
ទៅកាន់ទំព័រ៖