ព្រះត្រៃបិដក ភាគ ៧៩
រូបស្សកម្មញ្ញតា (ភាពនៃរូបគួរដល់ការងារ) រូបស្សឧបចយៈ (ការសន្សំនៃរូប) រូបស្សសន្តតិ (ដំណនៃរូប) កពឡិង្ការាហារ នេះពួកធម៌ដែលតាំងឡើងដោយចិត្ត។ ពួកធម៌មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិនតាំងឡើងដោយចិត្ត។
[២៧២] ពួកធម៌កើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌កើតជាមួយនឹងចិត្ត។ ពួកធម៌មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិនកើតជាមួយនឹងចិត្ត។
[២៧៣] ពួកធម៌ប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ កាយវិញ្ញត្តិ វចីវិញ្ញត្តិ នេះពួកធម៌ប្រព្រឹត្តទៅតាមចិត្ត។ ពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបដ៏សេសផង អសង្ខតធាតុផង នេះពួកធម៌មិនប្រព្រឹត្តទៅតាមចិត្ត។
[២៧៤] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌
ID: 637646535644113194
ទៅកាន់ទំព័រ៖