ព្រះត្រៃបិដក ភាគ ៧៩
[១២] ការសង្គ្រោះរូបដោយចំណែក ១០ គឺ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ រូបមិនមែនជាឥន្ទ្រិយ រូបជាសប្បដិឃៈ ជាអប្បដិឃៈ ការសង្គ្រោះរូបដោយចំណែក ១០ យ៉ាងនេះ។
ចប់ រូបមានប្រមាណ ១០។
[១៣] ការសង្គ្រោះរូបដោយចំណែក ១១ គឺ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ និងរូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់ចូលក្នុងធម្មាយតនៈ ការសង្គ្រោះរូបដោយចំណែក ១១ យ៉ាងនេះ។
ចប់ រូបមានប្រមាណ ១១។
ចប់ មាតិកា។
[១៤] រូបទាំងអស់ សុទ្ធតែគ្មានហេតុ សុទ្ធតែឥតហេតុ សុទ្ធតែប្រាសចាកហេតុ សុទ្ធតែប្រកបដោយបច្ច័យ សុទ្ធតែមានបច្ច័យតាក់តែង សុទ្ធតែជារូបតែម្យ៉ាង សុទ្ធតែជាប់នៅក្នុងលោក សុទ្ធតែប្រកបដោយអាសវៈ សុទ្ធតែជាប្រយោជន៍ដល់សញ្ញោជនៈ សុទ្ធតែជារូបដែលគន្ថៈគប្បីដោតក្រង សុទ្ធតែជារូបដែលឱឃៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជារូបដែលយោគៈគប្បីប្រព្រឹត្តកន្លង សុទ្ធតែជាប្រយោជន៍ដល់នីវរណៈ
ID: 637646480940667156
ទៅកាន់ទំព័រ៖