ព្រះត្រៃបិដក ភាគ ៧៩
ច្រឡូកច្រឡំ ទាំងតាំងឡើងដោយចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើងដោយចិត្ត។
[២៧៥] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត តើដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត។
[២៧៦] ពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ វេទនាខន្ធ វិញ្ញាណខន្ធ សង្ខារក្ខន្ធ នេះពួកធម៌ច្រឡូកច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅ តាមចិត្ត។ ពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត តើដូចម្តេច។ ចិត្តផង រូបទាំងអស់ផង អសង្ខតធាតុផង នេះពួកធម៌មិនច្រឡូកច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។
[២៧៧] ពួកធម៌ជាខាងក្នុង តើដូចម្តេច។ ចក្ខាយតនៈ។បេ។ មនាយតនៈ នេះពួកធម៌ជាខាងក្នុង។ ពួកធម៌ជាខាងក្រៅ តើដូចម្តេច។ រូបាយតនៈ។បេ។ ធម្មាយតនៈ នេះពួកធម៌ជាខាងក្រៅ។
ID: 637646535941769473
ទៅកាន់ទំព័រ៖