ព្រះត្រៃបិដក ភាគ ៧៩
ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋុបាទាន។ លើកលែងតែសីលព្វតុបាទាន និងអត្តវាទុបាទានចេញ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋុបាទានដែរ។
[២៨៣] បណ្តាឧបាទានទាំងនោះ សីលព្វតុបាទាន តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅ អំពីសាសនានេះ (ប្រកាន់ថា) សេចក្តីបរិសុទ្ធិដោយសីល បរិសុទ្ធិដោយវ័ត បរិសុទ្ធិដោយសីល និងវ័ត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា សីលព្វតុបាទាន។
[២៨៤] បណ្តាឧបាទានទាំងនោះ អត្តវាទុបាទាន តើដូចម្តេច។ បុថុជ្ជន ជាអ្នកមិនចេះដឹង ក្នុងលោកនេះ មិនធ្លាប់ឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនទូន្មានខ្លួន ក្នុងអរិយធម៌ មិនធ្លាប់ឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងសប្បុរិសធម៌ មិនទូន្មានខ្លួនក្នុងសប្បុរិសធម៌ រមែងយល់ឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូបខ្លះ ឃើញរូបថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ
ID: 637646536754582424
ទៅកាន់ទំព័រ៖