ព្រះត្រៃបិដក ភាគ ៧៩
ឃើញវេទនាថាជាខ្លួន ឃើញខ្លួនថាមានវេទនាខ្លះ ឃើញវេទនាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវេទនាខ្លះ ឃើញសញ្ញាថាជាខ្លួន ឃើញខ្លួនថាមានសញ្ញាខ្លះ ឃើញសញ្ញាថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសញ្ញាខ្លះ ឃើញសង្ខារថាជាខ្លួន ឃើញខ្លួនថាមានសង្ខារខ្លះ ឃើញសង្ខារថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងសង្ខារខ្លះ ឃើញវិញ្ញាណថាជាខ្លួន ឃើញខ្លួនថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ និងទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃញាតស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការយល់ឆ្វេងគឺទិដ្ឋិ ការជាប់ចំពាក់គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា អត្តវាទុបាទាន។
នេះពួកធម៌ជាឧបាទាន។
[២៨៥] ពួកធម៌មិនមែនជាឧបាទាន តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនជាឧបាទាន។
ID: 637646537038644459
ទៅកាន់ទំព័រ៖