ព្រះត្រៃបិដក ភាគ ៧៩
[២៨៦] ពួកធម៌ជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាប្រយោជន៍ដល់ឧបាទាន។ ពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន តើដូចម្តេច។ មគ្គ ជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនជាប្រយោជន៍ដល់ឧបាទាន។
[២៨៧] ពួកធម៌ប្រកបដោយឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយឧបាទាន។ ពួកធម៌ប្រាសចាកឧបាទាន តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកឧបាទាន។
[២៨៨] ពួកធម៌ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង តើដូចម្តេច។ ឧបាទានទាំងនោះឯង ជាឧបាទានផង ជាប្រយោជន៍ដល់ឧបាទានផង។ ពួកធម៌គ្រាន់តែជាប្រយោជន៍ដល់ឧបាទាន តែមិនមែនជាឧបាទាន តើដូចម្តេច។ ពួកធម៌ណាជាប្រយោជន៍ដល់ឧបាទាន ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ
ID: 637646537267707049
ទៅកាន់ទំព័រ៖