ព្រះត្រៃបិដក ភាគ ៧៩

ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន។
 [២៨៩] ពួក​ធម៌​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង តើ​ដូចម្តេច។ ទិ​ដ្ឋុ​បា​ទាន ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង ដោយ​កាមុបាទាន កាមុបាទាន​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង ដោយ​ទិ​ដ្ឋុ​បា​ទាន សីលព្វតុបាទាន​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង ដោយ​កាមុបាទាន កាមុបាទាន​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង ដោយ​សីលព្វតុបាទាន អត្ត​វា​ទុ​បា​ទាន​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង ដោយ​កាមុបាទាន កាមុបាទាន​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង ដោយ​អត្ត​វា​ទុ​បា​ទាន នេះ​ពួក​ធម៌​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ វៀរតែ​ធម៌​ទាំងនោះ​ចេញ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637646537498644480
ទៅកាន់ទំព័រ៖