ព្រះត្រៃបិដក ភាគ ៧៩

ការផ្សាយ​ទៅកាន់​អារម្មណ៍ ធម្មជាតិ​ញ៉ាំង​សត្វ​ឲ្យ​ចំរើន ធម្មជាតិ​ជាគម្រប់​ពីរ ការ​តាំងចិត្ត​ទុក ធម្មជាតិ​នាំ​សត្វ​ទៅកាន់​ភព ធម្មជាតិ​ដូចជា​ព្រៃ ដូច​ព្រៃ​ញាតស្បាត ការ​មូល​មិត្ត សេចក្តី​ស្រឡាញ់ ការ​អា​លោះ​អាល័យ​ផៅពង្ស​តទៅ សេចក្តី​ប៉ុនប៉ង អាការ​ប៉ុនប៉ង ភាព​នៃ​ចិត្ត​ប៉ុនប៉ង ការប៉ុនប៉ង​រូប ប៉ុនប៉ង​សំឡេង ប៉ុនប៉ង​ក្លិន ប៉ុនប៉ង​រស ប៉ុនប៉ង​ផ្សព្វ ប៉ុនប៉ង​លាភ ប៉ុនប៉ង​ទ្រព្យ ប៉ុនប៉ង​បុត្រ ប៉ុនប៉ង​ជីវិត ធម្មជាតិ​ឆ្លេឆ្លា ឆ្លេឆ្លា​ជ្រុល ឆ្លេឆ្លា​ខ្លាំង សេចក្តី​ឆ្លេឆ្លា អាការ​ឆ្លេឆ្លា ភាព​នៃ​ចិត្ត​ឆ្លេឆ្លា ការ​រុល​ត្បុល អាការ​ប្រព្រឹត្ត​រុល​ត្បុល ភាព​នៃ​ចិត្ត​រុល​ត្បុល ការ​ញាប់ញ័រ ការ​ចង់បាន​ឲ្យ​សម្រេចប្រយោជន៍ ការ​ត្រេកអរ​ខុសគន្លងធម៌ ការ​លោភ​ហួសកំណត់ ការ​ត្រេកត្រអាល ការ​ចង់បាន​មិនឈប់ សេចក្តី​ប្រាថ្នា សេចក្តី​ស្រឡាញ់ សេចក្តី​ប្រាថ្នា​ព្រម សេចក្តី​ប្រាថ្នា​ក្នុង​កាម ប្រាថ្នា​ភព ប្រាថ្នា​ប្រាសចាក​ភព ប្រាថ្នា​ក្នុង​រូបភព ប្រាថ្នា​ក្នុង​អរូបភព ប្រាថ្នា​ក្នុង​និរោធ ប្រាថ្នា​រូប ប្រាថ្នា​សំឡេង ប្រាថ្នា​ក្លិន ប្រាថ្នា​រស ប្រាថ្នា​ផ្សព្វ ប្រាថ្នា​ធម៌ កិលេស​ដូចជា​ជំនន់ គ្រឿង​ប្រកប គ្រឿង​ចងក្រង គ្រឿង​ប្រកាន់​មាំ គ្រឿង​រារាំង​ទួទៅ គ្រឿង​រារាំង​មិន​សល់ គ្រឿង​បិទបាំង គ្រឿង​ចង គ្រឿង​ចូល​ទៅ​ជិត​សៅហ្មង គ្រឿង​ស្ទាក់ដំណើរ តណ្ហា​ដូចជា​វល្លិ ប្រា​ថ្នា​ផ្សេងៗ ឫសគល់​នៃ​ទុក្ខ ហេតុ​នៃ​ទុក្ខ
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637646537985207055
ទៅកាន់ទំព័រ៖