ព្រះត្រៃបិដក ភាគ ៧៩
ហេតុជាដែនកើតនៃទុក្ខ អន្ទាក់នៃមារ នុយនៃមារ អារម្មណ៍នៃមារ ស្ទឹងគឺតណ្ហា បណ្តាញគឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្ទគឺតណ្ហា ការសំឡឹងរំពៃ សេចក្តីជាប់ចំពាក់ ជាអកុសលមូល ណា នេះហៅថា លោភៈ។
[២៩៣] បណ្តាកិលេសវត្ថុទាំងនោះ ទោសៈ តើដូចម្តេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ។បេ។ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍។បេ។ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ។បេ។ កំពុងប្រព្រឹត្តនូវកម្មជាប្រយោជន៍។បេ។ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬគំនុំកើតឡើង ក្នុងហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចនៃចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេចក្តីប្រទូស្ត
ID: 637646538239581974
ទៅកាន់ទំព័រ៖