ព្រះត្រៃបិដក ភាគ ៧៩
ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់សេចក្តីសៅហ្មង ជាអព្យាក្រឹត មិនមានអារម្មណ៍ មិនមែនជាចេតសិក ប្រាសចាកចិត្តជាសភាវៈមិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈទេ មិនមែនមិនមានវិតក្កៈ ហើយមានត្រឹមតែវិចារៈទេ ជារូបមិនមានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិនប្រកបដោយសុខៈ មិនប្រកបដោយឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមានហេតុមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា ជារូបមិនមែនជាដល់នូវការសន្សំកពូនឡើង មិនមែនជាមិនដល់នូវការសន្សំកពូនឡើង មិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជាអរូបាវចរ រាប់ចូលក្នុងវដ្ដៈ មិនមែនជាមិនរាប់ចូលក្នុងវដ្ដៈ ជាអនិយតៈ មិនមែនជានិយ្យានិកៈ ជាឧប្បន្នរូប ជារូបត្រូវដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង ដែលជរាគ្របសង្កត់ ការសង្គ្រោះរូបដោយចំណែក ១ យ៉ាងនេះ។
ចប់ ធម៌មានប្រមាណមួយ។
ID: 637646476801122064
ទៅកាន់ទំព័រ៖