ព្រះត្រៃបិដក ភាគ ៧៩

អាការ​ប្រទូស្ត ភាព​នៃ​ចិត្តប្រទូស្ត សេចក្តី​វិនាស អាការ​វិនាស ភាព​នៃ​ចិត្ត​វិនាស ការ​ខឹង ការ​ខឹង​តប ភាព​នៃ​ចិត្ត​កាច ការ​ខឹង ការ​តូចចិត្ត​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា ទោសៈ។
 [២៩៤] បណ្តា​កិលេស​វត្ថុ​ទាំងនោះ មោហៈ តើ​ដូចម្តេច។ ការ​មិនដឹង​ច្បាស់​ក្នុង​ទុក្ខ មិនដឹង​ច្បាស់​ក្នុង​ទុក្ខ​សមុទ័យ មិនដឹង​ច្បាស់​ក្នុង​ទុក្ខនិរោធ មិនដឹង​ច្បាស់​ក្នុង​ទុក្ខនិរោធ​គាមិនី​បដិបទា មិនដឹង​ច្បាស់​ក្នុង​ខន្ធ​ជា​ចំណែកខាង​ដើម មិនដឹង​ច្បាស់​ក្នុង​ខន្ធ​ជា​ចំណែកខាង​ចុង មិនដឹង​ច្បាស់​ក្នុង​ខន្ធ​ទាំង​ជា​ចំណែកខាង​ដើម និង​ខាងចុង មិនដឹង​ច្បាស់​ក្នុង​ពួក​ធម៌​ដែល​កើតឡើង​ព្រោះ​អាស្រ័យ​បច្ច័យ​នោះៗ និង​ការ​មិនដឹង​ច្បាស់ ការ​មិនឃើញ ការ​មិន​ត្រាស់​ដឹង ការ​មិន​ភ្ញាក់​រលឹក ការ​មិន​ត្រាស់​ដឹង​ព្រម ការ​មិន​ចាក់ធ្លុះ ការ​មិនបាន​ដោត​ក្រង​ទុក ការ​មិន​ចុះចិត្តស៊ប់ ការ​មិន​រំពឹងមើល ការ​មិនបាន​ពិចារណា អំពើ​មិន​ជាក់ច្បាស់ ការយល់​បាន​ដោយ​ក្រ ភាព​នៃ​សេចក្តី​ល្ងង់ ការ​មិនដឹង​ខ្លួន ការ​វង្វេង ការ​វង្វេង​ជ្រប់ ការ​ភ្លេចភ្លាំង អវិ​ជា្ជ ជំនន់​គឺ​អវិ​ជា្ជ ការ​ប្រកប​គឺ​អវិ​ជា្ជ អនុស័យ​គឺ​អវិ​ជា្ជ ការ​ស្កាត់ដំណើរ​គឺ​អវិ​ជា្ជ គន្លឹះ​គឺ​អវិ​ជា្ជ ការ​វង្វេង ជាអកុសល​មូល​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា មោហៈ។
 [២៩៥] បណ្តា​កិលេស​វត្ថុ​ទាំងនោះ មានះ តើ​ដូចម្តេច។ សេចក្តី​ប្រកាន់​ថា អញ​ប្រសើរ (ជាងគេ) ប្រកាន់​ថា អញ​ស្មើ (នឹងគេ) ប្រកាន់​ថា អញ​ថោកទាប (ជាងគេ)
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637646538515988235
ទៅកាន់ទំព័រ៖