ព្រះត្រៃបិដក ភាគ ៧៩
[៣០១] បណ្តាកិលេសវត្ថុទាំងនោះ អនោត្តប្បៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយអំពើដែលគួរតក់ស្លុត មិនតក់ស្លុតដោយការភប់ប្រសព្វនូវអកុសលធម៌ដ៏លាមក នេះហៅថា អនោត្តប្បៈ។
នេះពួកធម៌ជាកិលេស។
[៣០២] ពួកធម៌មិនមែនកិលេស តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនកិលេស។
[៣០៣] ពួកធម៌គួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គួរដល់សេចក្តីសៅហ្មង។ ពួកធម៌មិនគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ មគ្គជាអរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនគួរដល់សេចក្តីសៅហ្មង។
[៣០៤] ពួកធម៌ដែលសៅហ្មង តើដូចម្តេច។ អកុសលមូល ៣ យ៉ាង គឺ លោភៈ ទោសៈ មោហៈ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងអកុសលមូល មានលោភៈជាដើមនោះ វេទនាខន្ធ។បេ។
ID: 637646539556456950
ទៅកាន់ទំព័រ៖