ព្រះត្រៃបិដក ភាគ ៧៩
វិញ្ញាណក្ខន្ធ ដែលប្រកបដោយអកុសលមូល មានលោភៈជាដើមនោះ និងកាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងអំពីកុសលមូល មានលោភៈជាដើមនោះ នេះពួកធម៌ដែលសៅហ្មង។ ពួកធម៌ដែលមិនសៅហ្មង តើដូចម្តេច។ ពួកធម៌ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ដែលមិនសៅហ្មង។
[៣០៥] ពួកធម៌ប្រកបដោយកិលេស តើដូចម្តេច។ ពួកធម៌ណាប្រកបដោយធម៌ទាំងនោះ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយកិលេស។ ពួកធម៌ប្រាសចាកកិលេស តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ប្រាសចាកកិលេស។
[៣០៦] ពួកធម៌ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង គួរដល់សេចក្តីសៅហ្មងផង។ ពួកធម៌គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេស តើដូចម្តេច។ ពួកធម៌ណា គួរដល់សេចក្តីសៅហ្មងដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ប្រកបដោយអាសវៈ
ID: 637646539869894521
ទៅកាន់ទំព័រ៖