ព្រះត្រៃបិដក ភាគ ៧៩
ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែគួរដល់សេចក្តីសៅហ្មង តែមិនមែនកិលេស។
[៣០៧] ពួកធម៌ជាកិលេសផង សៅហ្មងផង តើដូចម្តេច។ កិលេសទាំងនោះឯង ជាកិលេសផង សៅហ្មងផង។ ពួកធម៌គ្រាន់តែសៅហ្មង តែមិនមែនកិលេស តើដូចម្តេច។ ពួកធម៌ណា សៅហ្មងដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ និងវេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែសៅហ្មង តែមិនមែនកិលេស។
[៣០៨] ពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង តើដូចម្តេច។ លោភៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយលោភៈ ទោសៈជាកិលេសផង ប្រកបដោយកិលេសផង ដោយមោហៈ មោហៈជាកិលេសផង ប្រកបដោយកិលេសផង ដោយទោសៈ មានះជាកិលេសផង
ID: 637646540141769577
ទៅកាន់ទំព័រ៖