ព្រះត្រៃបិដក ភាគ ៧៩
រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ កាយវិញ្ញត្តិ វចីវិញ្ញត្តិ អាកាសធាតុ រូបស្សលហុតា រូបស្សមុទុតា រូបស្សកម្មញ្ញតា រូបស្សឧបចយៈ រូបស្សសន្តតិ រូបស្សជរតា រូបស្សអនិច្ចតា កពឡឹការាហារ។
[១៦] រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ (ឬថា) បុគ្គលឃើញហើយក្តី កំពុងឃើញក្តី នឹងឃើញក្តី គប្បីឃើញក្តី នូវរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ដោយភ្នែកណា ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះហៅថាចក្ខុក៏បាន (ព្រោះជាអ្នកត្រួតត្រាខាងការឃើញ) ហៅថាចក្ខាយតនៈក៏បាន (ព្រោះជាទីប្រជុំចុះនៃកំណើតរបស់ខ្លួន) ហៅថាចក្ខុធាតុក៏បាន (ព្រោះជាសភាវៈសូន្យ ទាំងមិនមែន) ហៅថាចក្ខុន្ទ្រិយក៏បាន (ព្រោះមាននាទីខាងការឃើញ) ហៅថាលោកក៏បាន (ព្រោះជារបស់សម្រាប់វិនាស) ហៅថាទ្វារក៏បាន (ព្រោះជារបស់សម្រាប់បើកបិទ) ហៅថាសមុទ្រក៏បាន (ព្រោះបំពេញបានដោយក្រ) ហៅថាបណ្ឌរៈក៏បាន (ព្រោះជារបស់ថ្លាបរិសុទ្ធ) ហៅថាខេត្តក៏បាន (ព្រោះជាកន្លែងកើតផស្សៈជាដើម) ហៅថាវត្ថុក៏បាន (ព្រោះជាទីតំកល់ផស្សៈជាដើម)
ID: 637646481555042032
ទៅកាន់ទំព័រ៖