ព្រះត្រៃបិដក ភាគ ៧៩
ជាកិលេសផង ប្រកបដោយកិលេសផង ដោយវិចិកិច្ឆា ថីនៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈ ជាកិលេសផង ប្រកបដោយកិលេសផង ដោយថីនៈ ឧទ្ធច្ចៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយឧទ្ធច្ចៈ អហិរិកៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអនោត្តប្បៈ អនោត្តប្បៈជាកិលេសផង ប្រកបដោយកិលេសផង ដោយអហិរិកៈ នេះពួកធម៌ជាកិលេសផង ប្រកបដោយកិលេសផង។ ពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស តើដូចម្តេច។ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រកបដោយកិលេស តែមិនមែនជាកិលេស។
[៣០៩] ពួកធម៌ប្រាសចាកកិលេស តែគួរដល់សេចក្តីសៅហ្មង តើដូចម្តេច។ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ
ID: 637646541201457412
ទៅកាន់ទំព័រ៖