ព្រះត្រៃបិដក ភាគ ៧៩

 [៣១៥] ពួក​ធម៌​គួរ​លះ​ដោយ​ភាវនា តើ​ដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏​សេសសល់ ទាំង​ពួក​កិលេស ដែល​តាំងនៅ​ជាមួយនឹង​កិលេស មាន​លោភៈ​ជាដើម​នោះ វេទ​នា​ខ្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​កិលេស មាន​លោភៈ​ជាដើម​នោះ កាយ​កម្ម វចីកម្ម មនោ​កម្ម ដែល​តាំង​ឡើង​អំពី​កិលេស មាន​លោភៈ​ជាដើម​នោះ នេះ​ពួក​ធម៌​គួរ​លះ​ដោយ​ភាវនា។ ពួក​ធម៌​មិន​គួរ​លះ​ដោយ​ភាវនា តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិន​គួរ​លះ​ដោយ​ភាវនា។
 [៣១៦] ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ តើ​ដូចម្តេច។ សញ្ញោជនៈ ៣ គឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ។
 [៣១៧] បណ្តា​សញ្ញោជនៈ​ទាំងនោះ សក្កា​យទិដ្ឋិ តើ​ដូចម្តេច។ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះដឹង មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌ មិនបាន​ទូន្មាន ខ្លួន​ក្នុង​អរិយធម៌ មិនបាន​ឃើញ​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​សប្បុរិសធម៌ មិនបាន​ទូន្មាន​ខ្លួន​ក្នុង​សប្បុរិសធម៌ រមែង​យល់ឃើញ​រូប​ថា​ជា​ខ្លួន ឃើញ​ខ្លួន​ថា​មាន​រូប​ខ្លះ
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637646542019269469
ទៅកាន់ទំព័រ៖