ព្រះត្រៃបិដក ភាគ ៧៩

សញ្ញោជនៈ ៣ គឺ សក្កា​យទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត​បរា​មា​សៈ នេះ​ពួក​ធម៌​គួរ​លះ​ដោយ​ទស្សនៈ។ លោភៈ ទោសៈ មោហៈ ដែល​តាំងនៅ​ជាមួយនឹង​សញ្ញោជនៈ​នោះ នេះ​ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ។ ទាំង​ពួក​កិលេស​ដែល​តាំងនៅ​ជាមួយនឹង​កិលេស មាន​លោភៈ​ជាដើម​នោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​កិលេស​មាន​លោភៈ​ជាដើម​នោះ កាយ​កម្ម វចីកម្ម មនោ​កម្ម ដែល​តាំង​ឡើង​អំពី​កិលេស​មាន​លោភៈ​ជាដើម​នោះ នេះ​ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ។ ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ។
 [៣២១] ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ភាវនា តើ​ដូចម្តេច។ លោភៈ ទោសៈ មោហៈ ដ៏​សេសសល់ នេះ​ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ភាវនា។ ទាំង​ពួក​កិលេស​ដែល​តាំងនៅ​ជាមួយនឹង​កិលេស​មាន​លោភៈ​ជាដើម​នោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​កិលេស មាន​លោភៈ​ជាដើម​នោះ កាយ​កម្ម វចីកម្ម
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637646542610363172
ទៅកាន់ទំព័រ៖