ព្រះត្រៃបិដក ភាគ ៧៩

មនោ​កម្ម ដែល​តាំង​ឡើង​អំពី​កិលេស​មាន​លោភៈ​ជាដើម​នោះ នេះ​ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ភាវនា ។ ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា។
 [៣២២] ពួក​ធម៌​ប្រកបដោយ​វិតក្កៈ តើ​ដូចម្តេច។ វៀរតែ​វិតក្កៈ ក្នុង​សវិ​តក្ក​ភូមិ ជា​កាមាវចរ រូបាវចរ អប​រិយា​បន្នៈ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​វិតក្កៈ​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​វិតក្កៈ។ ពួក​ធម៌​មិន​មាន​វិតក្កៈ តើ​ដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុង​អវិតក្ក​ភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ និង​វិតក្កៈ​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​មាន​វិតក្កៈ។
 [៣២៣] ពួក​ធម៌​ប្រកបដោយ​វិចារៈ (ការពិចារណា) តើ​ដូចម្តេច។ វៀរតែ​វិចារៈ ក្នុង​សវិ​ចារ​ភូមិ ជា​កាមាវចរ រូបាវចរ អប​រិយា​បន្នៈ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637646542860988251
ទៅកាន់ទំព័រ៖