ព្រះត្រៃបិដក ភាគ ៧៩

ដែល​ប្រកបដោយ​វិចារៈ​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​វិចារ។ ពួក​ធម៌​មិន​មាន​វិចារៈ តើ​ដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុង​អវិចារ​ភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ និង​វិចារៈ​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​មាន​វិចារៈ។
 [៣២៤] ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ តើ​ដូចម្តេច។ វៀរតែ​បីតិ ក្នុង​សប្បី​តិក​ភូមិ ជា​កាមាវចរ រូបាវចរ អប​រិយា​បន្នៈ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​បីតិ​នោះ នេះ​ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ។ ពួក​ធម៌​មិន​ព្រឹត្ត​ទៅជាមួយ​នឹង​បីតិ តើ​ដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុង​អប្បី​តិក​ភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ និង​បីតិ​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ។
 [៣២៥] ពួក​ធម៌​ប្រកបដោយ​បីតិ តើ​ដូចម្តេច។ វៀរតែ​បីតិ ក្នុង​បីតិ​ភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ​ចេញ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​បីតិ​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​បីតិ។ ពួក​ធម៌​មិន​ប្រកបដោយ​បីតិ តើ​ដូចម្តេច។ វេទនាខន្ធ។បេ។
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637646543112707066
ទៅកាន់ទំព័រ៖