ព្រះត្រៃបិដក ភាគ ៧៩

វិញ្ញាណក្ខន្ធ ក្នុង​ទី​មិនមែន​ជា​បីតិ​ភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ និង​បីតិ​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ប្រកបដោយ​បីតិ។
 [៣២៦] ពួក​ធម៌​ប្រកបដោយ​សុខៈ តើ​ដូចម្តេច។ វៀរតែ​សុខៈ ក្នុង​សុខភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ​ចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ប្រកបដោយ​សុខៈ​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​សុខៈ។ ពួក​ធម៌​មិន​ប្រកបដោយ​សុខៈ តើ​ដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុង​ទី​មិនមែន​ជា​សុខភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ និង​សុខៈ​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ប្រកបដោយ​សុខៈ។
 [៣២៧] ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា តើ​ដូចម្តេច។ វៀរតែ​ឧបេក្ខា​ក្នុង​ឧបេក្ខា​ភូមិ ជា​កាមា​វរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ​ចេញ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​ឧបេក្ខា​នោះ នេះ​ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា។ ពួក​ធម៌​មិន​ប្រកបដោយ​ឧបេក្ខា តើ​ដូចម្តេច។ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ក្នុង​ទី​មិនមែន​ជា​ឧបេក្ខា​ភូមិ ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ និង​ឧបេក្ខា​ផង រូប​ទាំងអស់​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិន​ប្រកបដោយ​ឧបេក្ខា។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637646543361144595
ទៅកាន់ទំព័រ៖