ព្រះត្រៃបិដក ភាគ ៧៩
[៣២៨] ពួកធម៌ជាកាមាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកអវីចិនរក ជាទីបំផុតខាងលើ កំណត់យកបរនិម្មិតវសវត្តីទេវលោកជាទីបំផុត ទីណាដែលមានក្នុងចន្លោះនេះ ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូលក្នុងទីនុ៎ះ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិនមែនជាកាមាវចរ តើដូចម្តេច។ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាកាមាវចរ។
[៣២៩] ពួកធម៌ជារូបាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកព្រហ្មលោក ជាទីបំផុត ខាងលើ កំណត់យកអកនិដ្ឋទេវលោកជាទីបំផុត ទីណាដែលមានក្នុងចន្លោះនេះ ធម៌គឺចិត្តនិងចេតសិក ដែលត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូលក្នុងទីនុ៎ះ នៃបុគ្គលអ្នកចូល (កាន់សមាបត្តិ) ឬបុគ្គលដែលកើតហើយ ឬក៏បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន នេះពួកធម៌ជារូបាវចរ។ ពួកធម៌មិនមែនជារូបាវចរ តើដូចម្តេច។ កាមាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។
[៣៣០] ពួកធម៌ ជាអរូបាវចរ តើដូចម្តេច។ ខាងក្រោម កំណត់យកពួកទេវតា ដែលកើតក្នុងអាកាសានញ្ចាយតនភព
ID: 637646543614738222
ទៅកាន់ទំព័រ៖