ព្រះត្រៃបិដក ភាគ ៧៩
ហៅថានេត្រក៏បាន (ព្រោះបង្ហាញទីស្មើ និងទីមិនស្មើ ហើយនាំអត្តភាពទៅ) ហៅថានយនៈក៏បាន (ព្រោះសេចក្តីដូចគ្នានឹងនេត្រនោះ) ហៅថា ត្រើយអាយក៏បាន (ព្រោះរាប់បញ្ចូលខាងកាយខ្លួន) ហៅថាស្រុកទំនេរក៏បាន (ព្រោះជារបស់សាធារណ៍ដល់របស់ច្រើន ទាំងគ្មានម្ចាស់) នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ ដែលរាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ (ឬថា) បុគ្គលខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី នូវរូបដែលប្រកបដោយការឃើញ ប្រកបដោយការប៉ះពាល់ក្នុងភ្នែកណា ដែលមិនអាចឃើញដោយចក្ខុវិញ្ញាណ ប្រកបដោយការប៉ះពាល់ ភ្នែកនុ៎ះ ហៅថាចក្ខុក៏បាន ថាចក្ខាយតនៈក៏បាន ថាចក្ខុធាតុក៏បាន ថាចក្ខុន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្រក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថានេត្រក៏បាន ថានយនៈក៏បាន ថាត្រើយខាងអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាចក្ខាយតនៈ។ រូបជាចក្ខាយតនៈនោះ តើដូចម្តេច។ ភ្នែកណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព
ID: 637646481813792014
ទៅកាន់ទំព័រ៖