ព្រះត្រៃបិដក ភាគ ៧៩

ជាទីបំផុត ខាងលើ កំណត់​យក​ទេវតា​ដែល​កើ​តក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ភព​ជាទីបំផុត ទីណា​ដែល​មាន​ក្នុង​ចន្លោះ​នេះ ធម៌​គឺ​ចិត្ត និង​ចេតសិក ត្រាច់​ចុះ​ក្នុង​ទីនុ៎ះ រាប់បញ្ចូល​ក្នុង​ទីនុ៎ះ នៃ​បុគ្គល​អ្នក​ចូល (កាន់​សមាបត្តិ) ឬបុគ្គល​ដែល​ទៅ​កើត​ហើយ ឬក៏​បុគ្គល​អ្នក​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន នេះ​ពួក​ធម៌​ជា​អរូបាវចរ។ ពួក​ធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ តើ​ដូចម្តេច។ កាមាវចរ រូបាវចរ អប​រិយា​បន្នៈ នេះ​ពួក​ធម៌​មិនមែន​ជា​អរូបាវចរ។
 [៣៣១] ពួក​ធម៌​ជា​បរិ​យា​បន្នៈ តើ​ដូចម្តេច។ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ ពួក​ធម៌​ជា​បរិ​យា​បន្នៈ។ ពួក​ធម៌​ជា​អប​រិយា​បន្នៈ តើ​ដូចម្តេច។ មគ្គ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​ជា​អប​រិយា​បន្នៈ។
 [៣៣២] ពួក​ធម៌​ជា​និយ្យានិកៈ (ធម៌​នាំ​សត្វ​ឲ្យ​រួចចាក​វដ្តៈ) តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ នេះ​ពួក​ធម៌​ជា​និយ្យានិកៈ។ ពួក​ធម៌​ជា​អនិយ្យានិកៈ តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមា​វរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ជា​អនិយ្យានិកៈ។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637646543870832056
ទៅកាន់ទំព័រ៖