ព្រះត្រៃបិដក ភាគ ៧៩
[៣៣៣] ពួកធម៌ជានិយតៈ (ទៀង) តើដូចម្តេច។ អានន្តរិកកម្ម ៥ និយតមិច្ឆាទិដ្ឋិ និងមគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ជានិយតៈ។ ពួកធម៌ជាអនិយតៈ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌ជាអនិយតៈ ។
[៣៣៤] ពួកធម៌ប្រកបដោយឧត្តរ (ការរើឡើងនូវខ្លួន) តើដូចម្តេច។ ពួកធម៌ប្រកបដោយអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយឧត្តរៈ។ ពួកធម៌មិនមែនជាឧត្តរៈ តើដូចម្តេច។ មគ្គជាអបរិយាបន្នៈផង ផលនៃមគ្គផង អសង្ខតធាតុផង នេះពួកធម៌មិនមែនជាឧត្តរៈ។
[៣៣៥] ពួកធម៌ប្រកបដោយរណៈ (សឹកសត្រូវ) តើដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ទោសៈ និងមោហៈ ទាំងពួកកិលេសដែលតាំងនៅជាមួយនឹងអកុសលមូលនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ប្រកបដោយអកុសលមូលនោះ កាយកម្ម
ID: 637646544167707010
ទៅកាន់ទំព័រ៖