ព្រះត្រៃបិដក ភាគ ៧៩

 [៣៤៣] ពួក​ធម៌​ជា​បញ្ញត្តិ តើ​ដូចម្តេច។ ការរាប់ ការ​ដឹង​ដោយ​ប្រពៃ ការ​តាំង​ទុក ការ​និយាយ​ឈ្មោះ ការ​ធ្វើ​នូវ​ឈ្មោះ កា​រតំ​កល់​ទុក​នូវ​ឈ្មោះ លំនាំ​ពាក្យ​ពោល ព្យញ្ជនៈ ការ​និយាយចំ​ឈ្មោះ​ណា នៃ​ពួក​ធម៌​នោះៗ នេះ​ពួក​ធម៌​ជា​បញ្ញត្តិ។ ពួក​ធម៌​ទាំងអស់ ក៏​ជា​គន្លង​នៃ​បញ្ញត្តិ​ដែរ។
 [៣៤៤] បណ្តា​ធម៌​ទាំងនោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារ​ខន្ធ វិញ្ញាណក្ខន្ធ និង​អសង្ខតធាតុ នេះ​ហៅថា នាម។ បណ្តាល​ធម៌​ទាំងនោះ រូប តើ​ដូចម្តេច។ មហាភូតរូប ៤ និង​រូប​ដែល​អាស្រ័យ​មហាភូតរូប​ទាំងបួន ៤ នេះ​ហៅថា រូប។
 [៣៤៥] បណ្តា​ធម៌​ទាំងនោះ អវិ​ជា្ជ តើ​ដូចម្តេច។ ការ​មិនដឹង ការ​មិនឃើញ។បេ។ គន្លឹះ​គឺ​អវិ​ជា្ជ សេចក្តី​វង្វេង ជាអកុសល​មូល​ណា នេះ​ហៅថា​អវិ​ជា្ជ។ បណ្តា​ធម៌​ទាំងនោះ ភវតណ្ហា តើ​ដូចម្តេច។ ការ​ប្រាថ្នា​ក្នុង​ភព។បេ។ ការ​ចុះចិត្តស៊ប់​ក្នុង​ភព ចំពោះ​ភព ទាំងឡាយ​ណា នេះ​ហៅថា ភវតណ្ហា។
 [៣៤៦] បណ្តា​ធម៌​ទាំងនោះ ភវ​ទិដ្ឋិ (ការយល់ឃើញ​ថា​សត្វ​កើត​ទៀត) តើ​ដូចម្តេច។ (សេចក្តី​យល់) ថា ខ្លួន​ក្តី លោក​ក្តី នឹង​កើតមាន និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់ ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា ភវ​ទិដ្ឋិ។
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637646545118175688
ទៅកាន់ទំព័រ៖