ព្រះត្រៃបិដក ភាគ ៧៩

បណ្តា​ធម៌​ទាំងនោះ វិភវ​ទិដ្ឋិ (សេចក្តី​យល់ឃើញ​ថា​សត្វ​មិនកើត​ទៀត) តើ​ដូចម្តេច។ (សេចក្តី​យល់) ថា ខ្លួន​ក្តី លោក​ក្តី នឹង​មិនកើត​មាន និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា វិភវ​ទិដ្ឋិ។
 [៣៤៧] បណ្តា​ធម៌​ទាំងនោះ សស្ស​តទិដ្ឋិ (សេចក្តី​យល់ថា​ខ្លួន និង​លោក​ទៀង) តើ​ដូចម្តេច។ (សេចក្តី​យល់) ថា ខ្លួន​ក្តី លោក​ក្តី ទៀងទាត់ និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា សស្ស​តទិដ្ឋិ។ បណ្តា​ធម៌​ទាំងនោះ ឧច្ឆេទ​ទិដ្ឋិ (សេចក្តី​យល់ថា​សត្វ​សូន្យ​មិនកើត​ទៀត) តើ​ដូចម្តេច។ (សេចក្តី​យល់) ថា ខ្លួន​ក្តី លោក​ក្តី ដាច់​សូន្យ និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា ឧច្ឆេទ​ទិដ្ឋិ។
 [៣៤៨] បណ្តា​ធម៌​ទាំងនោះ អន្ត​វា​ទិដ្ឋិ (សេចក្តី​យល់ថា​លោកមា​នទី​បំផុត) តើ​ដូចម្តេច។ (សេចក្តី​យល់) ថា ខ្លួន​ក្តី លោក​ក្តី មាន​ទីបំផុត និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា អន្ត​វា​ទិដ្ឋិ។ បណ្តា​ធម៌​ទាំងនោះ អនន្ត​វា​ទិដ្ឋិ តើ​ដូចម្តេច។
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637646545379425922
ទៅកាន់ទំព័រ៖