ព្រះត្រៃបិដក ភាគ ៧៩
(សេចក្តីយល់) ថា ខ្លួនក្តី លោកក្តី មិនមានទីបំផុត និងទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា អនន្តវាទិដ្ឋិ។
[៣៤៩] បណ្តាធម៌ទាំងនោះ បុព្វន្តានុទិដ្ឋិ (សេចក្តីយល់តាមចំណែកនៃខន្ធខាងដើម) តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ព្រោះប្រារព្ធនូវខន្ធជាចំណែកខាងដើម នេះហៅថា បុព្វន្តានុទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អបរន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើងព្រោះប្រារព្ធនូវខន្ធជាចំណែកខាងចុង នេះហៅថា អបរន្តានុទិដ្ឋិ។
[៣៥០] បណ្តាធម៌ទាំងនោះ អហិរិកៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាសដោយអំពើដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះ នូវធម៌ជាអកុសលដ៏លាមក នេះហៅថា អហិរិកៈ។ បណ្តាធម៌ទាំងនោះ អនោត្តប្បៈ តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនក្តៅក្រហាយ ដោយអំពើដែលគួរក្តៅក្រហាយ មិនក្តៅក្រហាយដោយការជួបប្រទះនូវធម៌ជាអកុសលដ៏លាមក នេះហៅថា អនោត្តប្បៈ ។
[៣៥១] បណ្តាធម៌ទាំងនោះ ហិរិ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាសដោយអំពើដែលគួរខ្មាស ខ្មាសដោយការជួបប្រទះនូវធម៌
ID: 637646545733644610
ទៅកាន់ទំព័រ៖