ព្រះត្រៃបិដក ភាគ ៧៩

ជាអកុសល​ដ៏​លាមក នេះ​ហៅថា ហិរិ។ បណ្តា​ធម៌​ទាំងនោះ ឱត្តប្បៈ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​ក្តៅក្រហាយ​ដោយ​អំពើ​ដែល​គួរ​ក្តៅក្រហាយ ក្តៅក្រហាយ​ដោយ​ការ​ជួបប្រទះ​នូវ​ធម៌​ជាអកុសល​ដ៏​លាមក នេះ​ហៅថា ឱត្តប្បៈ។
 [៣៥២] បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​ដែលគេ​ប្រដៅ​ក្រ តើ​ដូចម្តេច។ សេចក្តី​ប្រដៅ​ក្រ ការ​ស្តីថា​ក្រ ភាព​នៃ​បុគ្គល​ដែលគេ​ប្រដៅ​ក្រ ភាព​នៃ​បុគ្គល​ប្រកាន់យក​ខាង​ខុស ភាព​នៃ​បុគ្គល​ត្រេកអរ​ក្នុង​ធម៌​ជាស​ត្រូវ ការ​មិន​អើពើ ភាព​នៃ​បុគ្គល​មិន​យកចិត្ត​ទុកដាក់ ភាព​នៃ​បុគ្គល​មិន​គោរព ភាព​នៃ​បុគ្គល​មិន​ទទួល​ស្តាប់​បង្គាប់ ចំពោះ​សហធម្មិក​ជន ដែល​ស្តី ប្រដៅ នេះ​ហៅថា ភាព​នៃ​បុគ្គល​ដែលគេ​ប្រដៅ​ក្រ។ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​មាន​មិត្រ​អាក្រក់ តើ​ដូចម្តេច។ ពួក​បុគ្គល​ណា ជា​អ្នក​មិន​មាន​សទ្ធា ទ្រុស្តសីល ចេះដឹង​តិច ជា​មនុស្ស​កំណាញ់ គ្មាន​ប្រាជ្ញា ការ​សេព ការ​ជិតដិត​នឹងគ្នា ការ​ត្រូវគំនិតគ្នា ការ​គប់​រកគ្នា ការ​ស្រប​គំនិត​គ្នា សេចក្តី​ស្រឡាញ់​គ្នា ការ​ជិតស្និទ្ធ​នឹងគ្នា ភាព​នៃ​បុគ្គល​មូលមិត្រ​នឹងគ្នា ណា នៃ​បុគ្គល​ទាំងនោះ នេះ​ហៅថា ភាព​នៃ​បុគ្គល​មាន​មិត្រ​អាក្រក់។
 [៣៥៣] បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​ដែលគេ​ប្រដៅ​ងាយ តើ​ដូចម្តេច។ កា​រប្រ ដៅ​ងាយ ការ​ស្តីថា​ងាយ ភាព​នៃ​បុគ្គល​ដែល
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637646546004738211
ទៅកាន់ទំព័រ៖