ព្រះត្រៃបិដក ភាគ ៧៩

គេ​ប្រដៅ​ងាយ ភាព​នៃ​បុគ្គល​មិន​កាន់​យក​ខាង​ខុស ភាព​នៃ​បុគ្គល​មិន​ត្រេកអរ ចំពោះ​ធម៌​ជាស​ត្រូវ សេចក្តី​អើពើ ភាព​នៃ​បុគ្គល​យកចិត្ត​ទុកដាក់ ភាព​នៃ​បុគ្គល​ប្រកបដោយ​សេចក្តី​គោរព ភាព​នៃ​បុគ្គល​ប្រកបដោយ​ការ​ទទួល​ស្តាប់​បង្គាប់ ចំពោះ​សហធម្មិក​ជន​ដែល​ស្តីប្រដៅ នេះ​ហៅថា ភាព​នៃ​បុគ្គល​ប្រដៅ​ងាយ។ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​មាន​មិត្រ​ល្អ តើ​ដូចម្តេច។ បុគ្គល​ណា ជា​អ្នកមាន​សទ្ធា មាន​សីល ចេះដឹង​ច្រើន មាន​ចាគៈ មាន​ប្រាជ្ញា ការ​សេព ការ​ជិតដិត​នឹងគ្នា ការ​ត្រូវគំនិតគ្នា ការ​គប់​រកគ្នា ការ​ស្រប​គំនិត​គ្នា សេចក្តី​ស្រឡាញ់​គ្នា ការ​ជិតស្និទ្ធ​នឹងគ្នា ភាព​នៃ​បុគ្គល​មូលមិត្រ​នឹងគ្នា​ណា​នៃ​បុគ្គល​ទាំងនោះ នេះ​ហៅថា ភាព​នៃ​បុគ្គល​មាន​មិត្រ​ល្អ។
 [៣៥៤] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ តើ​ដូចម្តេច។ ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ ៥ ក្តី ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ ៧ ក្តី សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ ការ​ដឹង​ច្បាស់ ការយល់​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការយល់​ត្រូវ​ណា ចំពោះ​អាបត្តិ​ទាំងនោះ នេះ​ហៅថា សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ។ បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​បុគ្គល​អ្នក​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ តើ​ដូចម្តេច។ សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ទាំងនោះ ការ​ដឹង​ច្បាស់ ការយល់​ច្បាស់។បេ។
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637646546223332048
ទៅកាន់ទំព័រ៖