ព្រះត្រៃបិដក ភាគ ៧៩
ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា នេះហៅថា សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ។
[៣៥៥] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងសមាបត្តិ តើដូចម្តេច។ សមាបត្តិ ប្រកបដោយវិតក្កៈ និងវិចារៈក៏មាន សមាបត្តិមិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន សមាបត្តិមិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន សេចក្តីឈ្លាសក្នុងសមាបត្តិ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា ចំពោះសមាបត្តិទាំងនោះ នេះហៅថា សេចក្តីឈ្លាសក្នុងសមាបត្តិ។ បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ តើដូចម្តេច។ សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិទាំងនោះ ការដឹងច្បាស់ ការយល់ច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវណា នេះហៅថា សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ។
[៣៥៦] បណ្តាធម៌ទាំងនោះ សេចក្តីឈ្លាសក្នុងធាតុ តើដូចម្តេច។ ធាតុ ១៨ គឺ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ
ID: 637646546478332127
ទៅកាន់ទំព័រ៖